ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីផ្សព្វផ្សាយផលប៉ះពាល់ និងច្បាប់ស្តីពីការត្រួតពិនិត្យគឿងញៀន និងគ្រឿងញៀនខុសច្បាប់ ដល់នាយ នាយរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី និង លោក ឧត្តមសេនីយ៍ត្រី លី សាត់សាយ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យមេបញ្ជាការរងមូលដ្ឋានខណ្ឌទាំង១៤ ព្រមទាំងសមាជិកអាវុធហត្ថជាច្រើនរូបផងដែរ៕