នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងច្បាប់ស្តីពីគ្រឿងញៀន

ព្រៃវែង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង សមាសភាពចួលរួម មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រៃវែងជាច្រើនរូបទៀត។