ក្រចេះ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០ បញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំអប់រំផ្សព្វផ្សាយការងារ អប់រំចិត្តសាស្ត្រច្បាប់ស្តីពីគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តក្រចេះ។ ពិធីនេះក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរង និង លោក វរសេនីយ៍ឯក ឯម វណ្ណា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានមានអញ្ជើញចូលរួមស្ដាប់ពីសំណាក់អស់លោក អនុប្រធានមន្ទីរស្ដីទីទាំង៥ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តក្រចេះជាច្រើនរូបទៀត។