តាកែវ ៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៧,៦៣៦,៥០០រៀល ទៅប្រគល់ជូនគ្រួសារ សពលោក អនុសេនីយ៍ត្រី យឹម សាវុធ ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។ លោក ឧត្តមសេនីយ៍ ត្រី ឡា ឡៃបានឱ្យដឹងថា ទាំងនេះ សបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគ ដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។