You are currently viewing អាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូនប្រជាពលរដ្ឋមានជំងឺ ទៅមណ្ឌលសុខភាព

អាវុធហត្ថខេត្តរតនគិរី ជួយដឹកជញ្ជូនប្រជាពលរដ្ឋមានជំងឺ ទៅមណ្ឌលសុខភាព

រតនគិរី៖ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការស្រុក បានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដោយបញ្ជូនអ្នកជំងឺម្នាក់នៅភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ បញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ អ្នកជំងឺឈ្នោះ សល់ ខ្ញុក ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិចារ៉ាយ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឃុំខាងលើ ។ មូលហេតុ មានអាការៈវិលមុខ បែកពពុះតាមមាត់ (មិនទាន់ដឹងជំងឺអ្វីនោះទេ) ។