You are currently viewing អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ០៩ និង ៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងចំការកៅស៊ូភូមិក្រញ៉ាង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាមសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទីកងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ និងដកហូតវត្ថុតាងម្សៅក្រាម(ម៉ាទឹកកក)ចំនួន ៣៥ កញ្ចប់, ថ្នាំញៀន (WY)ចំនួន ៣៣០គ្រាប់, រថយន្តចំនួន ០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និង ទូរស័ព្ទដៃចំនួន ០៣ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។