You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាលបាលជំងឺ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាលបាលជំងឺ

រតនគិរី៖ ព្រឹកថ្ងៃទីសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអញ្ជើញចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក ខៃ វិបុល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ ខេត្តរតនគិរី នៅគេហដ្ឋានរបស់លោកដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។
លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំយកនូវសម្ភារៈនិងថវិកាមួយចំនួនក្នុងនោះរួមមាន ទឹកដោះគោឆៅចំនួន០២យួរ ទឹកសុទ្ធចំនួន០២កេះ ទឹកត្រីចំនួន០១យួរ ទឹកស៊ីអ៊ីវចំនួន០១ និង ថវិកាចំនួន១លាន៤៥ម៉ឺនរៀល ដែលជាថវិការបានមកពីការចូលរួមគ្រួសារកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។