You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កំពង់ឆ្នាំង : នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចបឹងឡាយកៅ ស្ទឹងសំរោងសែន ស្ថិតក្នុងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់លែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងសាច់អ៊ួនប្រវែង ១៤០០ ម៉ែត្រ, លូសាច់អួន ៥៦ មាត់, បង្គោលចម្រុះចំនួន ៨០០ ដើម និង កូនត្រីចម្រុះចំនួន ៤០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ ។