កំពង់ចាម៖ នៅវេលាម៉ោង ០៩ និង ៣៥នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទីកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនសង្ស័យជាបន្តបន្ទាប់ចំនួន ៤នាក់ និង ដកហូតវត្ថុតាងវត្ថុតាងម្សៅក្រាមពណ៌ស (មេតំហ្វេតមីន) ចំនួន ៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។