កែប៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំពិនិត្យលក្ខណៈសម្បត្តិអាវុធហត្ថដែលមានឈ្មោះចូលសោធននិវត្តន៍ និង ស្នើរសុំប័ណ្ណសរសើរលិខិតសរសើរក្រសួងការពារជាតិឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។