ពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក លឹម សុក្រិត នាយសង្កាត់រដ្ឋបាលជលផលបាកាន ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានរុះរើរបាំងស្បៃមុង៥ ខ្សែប្រវែង ៧៥០ម៉ែត្រ, លូស្បៃមុង ១០មាត់, របាំងសាច់អួន ៣ខ្សែប្រវែង ៦០០ម៉ែត្រ, ក្បាលបរ ៤គ្រឿង, បង្គោលចំរ៉ឹង ៣៤០ដើម និងលែងកូនត្រីចម្រុះ ៤៥គីឡូក្រាម(ម្ចាស់គេចខ្លួន)។
បច្ចុប្បន្នវត្ថុតាងខាងលើបានកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។