ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ សម្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងបង្ក្រាបបានកាលពីវេលាម៉ោង ១៦:៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ ៧ ស្ថិតនៅ ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។