You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ថវិកាជូនភរិយាលោក ព្រិន្ទបាលទោ ឡុង រតនា សមាជិក អាវុធហត្ថស្រុករវៀង ដែលមានជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ប្រគល់ថវិកាជូនភរិយាលោក ព្រិន្ទបាលទោ ឡុង រតនា សមាជិក អាវុធហត្ថស្រុករវៀង ដែលមានជំងឺ

ព្រះវិហារ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអហខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកនូវថវិកាដែលបានមកពីការចូលរួមរបស់នាយ នាយរងអហខេត្តព្រះវិហារចំនួន ២.៥៧៥.០០០រៀល ប្រគល់ជូនភរិយាលោក ព្រិន្ទបាលទោ ឡុង រតនា សមាជិក អាវុធហត្ថស្រុករវៀង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅស្រុករវៀង ខេត្តព្រះវិហារ។