ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល បានធ្វើពិធីបើកវគ្គបំប៉នជំនាញបើកបរអូប័រ និង សង្គ្រោះគ្រោះមហន្តរាយជំនាន់ទី១៨ ដើម្បីត្រៀមជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនាន់នារដូវវស្សានេះ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍, នាយរងសេនាធិការ, នាយកវិទ្យាស្ថានកំបូល, ស្នងការរង, នាយ នាយរងការិយាល័យ និង នាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕