ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅសួនសមិទ្ធផលយោធានៃវិមានឈ្នះ ឈ្នះ កងរាជអាវុធហត្ថ និង នគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គីមខឿន អគ្គស្នងការរង អគ្គស្នងការដ្ឋាននគរបាលជាតិនិងក្រុមការងារ និងមានការចូលរួមដោយលោក ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារ បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់។