ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីរក្សាទុក ឬចែកចាយដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចភូមិជ័យនិវត្តន៍ ឃុំ ទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និង ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ០៣កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និង ប្រដាប់សេពសារធាតុញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។