កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាពពលោក វរសេនីយ៍ទោ និល ប៊ុនធឿន មេបញ្ជាការរង និងជា ប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង លោក វរសេនីយ៍ឯក ម៉ី ជួង មេបញ្ជាការរង និងជា អនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។