កំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និង គ្រឿងញៀនខុសច្បាប់ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី នាយការិយាលយ័ ជំនួយការ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។