ជំរាយ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ លោកឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ នាយកស្តីទី មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ បានអញ្ជើញដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ដោយមានការចូលរួមពីប្រធានមន្ទីរ ក្រុមយោធាចារ្យ លេខាធិការដ្ឋាន ការិយាល័យ វរសិក្សា កងអនុសេនាធំការពារ និង អង្គភាពចំនុះ មជ្ឈមណ្ឌលហ្វឹកហ្វឺនអហភ្នំជំរាយ។