កែប៖ ព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំដកពិសោធន៍ ការងារវាយតំលៃចំណុចខ្សោយចំណុចខ្លាំងក្នុងប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និង រក្សាសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងខេត្តកែប ក្នុងឱកាសឈប់សំរាកសងចូលឆ្នាំកន្លងមក។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ លោកប្រធានមន្ទីរស្តីទី នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានខេត្តជាច្រើនរូបទៀត។