ភ្នំពេញ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ខែសីហា និងទិសដៅកាងារខែកញ្ញា ឆ្នាំ២០២០។
ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ កងរាជអាវុធហត្ថ បានបង្កើតនូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ព្រមទាំងបានចូលរួមការងារសង្គម ចុះមូលដ្ឋាន ជួយប្រជាពលរដ្ឋដែលជួបការលំបាក ឬរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ។ល។