You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបបទល្មើសព្រៃឈើ

កំពង់ឆ្នាំងោះ នៅវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកផុស ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម សឿន មេបញ្ជាការស្រុក បានធ្វើការចុះឃាត់គោយន្តកន្ត្រៃដឹកឈើខុសច្បាប់ ០១ គ្រឿង បើកបរដោយឈ្មោះ សោម ចក ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ដោយបានដកហូតវត្ថុតាងគោយន្ត ០១ គ្រឿង, ឈើ (ប្រភេទឈើគ្រឿង ) ចំនួន ២,៥០០ ម៉ែត្រគូប។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីអនុវត្តនីតិវីធីបន្ត ។