កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១២:១៥ នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្រាំងកន្ទោល ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ផុន ធីម ភេទប្រុស អាយុ ៤១ ឆ្នាំ ទីលំនៅភូមិ-ឃុំ ខាងលើ ពីបទអំពើលួច (សត្វគោ) តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ :៨៥ របស់ចៅក្រមស៊ើបសួរ លោក សុខ ឧត្តម នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ។
