កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៤:០០ នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ ក្រុមគ្រួសារសពលោក អនុសេនីយ៍ត្រី ចេង ចន្ថា មន្ត្រីអាវុធហត្ថចូលសោធននិវត្តន៍ ដែលទទួលមរណៈភាព កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ដោយរោគាពាធ នៅឯគេហដ្ឋានស្ថិតនៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងបាននាំយកថវិការបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៥.០០០.០០០ រៀល (ប្រាំលានរៀល) រួមជាមួយនិងថវិការបស់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តចំនួន ១.០០០.០០០ រៀល (មួយលានរៀល ) នឹងអង្ករចំនួន ០៥ បាវ ស្មើ ១១០គីឡូក្រាម ផងដែរ ។