កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់យុវជនអាយុក្រោម ១៦ និងអាយុក្រោម ១៨ឆ្នាំ នៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ដោយក្រុមយុវជនភ្នំពេញក្រោន ត្រូវប្រកួតផ្តាច់ព្រ័ត្រជាមួយ យុវជនវិសាខា ជាលទ្ធផល យុវជនភ្នំពេញក្រោន ៣-២ យុវជនវិសាខា។