ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណកម្មការសាងសង់វិមានឈ្នះ ឈ្មះ។ ពិធីនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយមានការអញ្ជេីញចូលរួមពី ថ្នាក់ដឹកនាំក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធផងដែរ។