ព្រះសីហនុ៖ ក្រោមបទបញ្ជាផ្ទាល់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៥នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួន ទៅអយ្យការអមសាលាដំបូង ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលចុះបង្រ្កាបបានចំនួន០២លើក ស្ថិតក្នុងភូមិ៣,៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។