You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង​ សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង​ សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចកោះកូនសៀម ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងស្បៃមុងប្រវែង ១៩០០ ម៉ែត្រ, លូស្បៃមុង ៣៩ មាត់, បង្គោលចម្រុះចំនួន ១២០០ ដើម, កូនត្រីចម្រុះចំនួន ១៥០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅនឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។