You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា!

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០។ ខ្លឹមសារប្រជុំមាន៖ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែសីហា ទិសដៅខែកញ្ញា ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការណែនាំលេខ ៣២/២០២០ផ.ក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន, ផ្សព្វផ្សាយវេនប្រចាំការខែកញ្ញា ឆ្នាំ២០២០។