ភ្នំពេញៈ រសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសទទួលការងារកសាងកម្លាំង តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង កងរាជអាវុធហត្ថចំនួន៤៥រូប ដែល ត្រូវបំពេញកម្មសិក្សារយពេល៣ខែ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រគល់ថវិកាទ្រនាប់ដៃ ក្នុងម្នាក់ទទួលបាន ១០០ដុល្លារ ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ចំពោះនាយទាហាន នាយទាហានរង ដែលត្រូវបំពេញកម្មសិក្សានៅក្រៅប្រទេស។
