ភ្នំពេញ៖ ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ត្រី វីងហ្សង់ ម៉ារិចកូ(Vincent Marescaux) ប្រធានគម្រោងសហប្រតិបត្តិការបារាំងថ្មីចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ស្ដីពីកិច្ចសហប្រតិបត្តិការបារាំង និង កងរាជអាវុធហត្ថ។