កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចសេះស្លាប់ ស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងចំណុចដំបូកក្រហម ស្ថិតក្នុងភូមិកំពង់អ៊ួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កម្លាំង ស្នាក់ការសន្តិសុខលេខ B04 ដឹកនាំដោយលោក អនុសេនីយ៍ទោ ហឿន មាស នាយស្នាក់ការ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងស្បៃមុងប្រវែង ៧៦០ ម៉ែត្រ, មាត់លូស្បៃមុង ៣៨ មាត់, បង្គោលចម្រុះចំនួន ៥០០ ដើម, កូនត្រីចម្រុះចំនួន ៣០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅនឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ ។