You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត!

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ១៦:៣០ នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កម្លាំងស្នាក់ការសន្តិសុខលេខ ៥០១ ដឹកនាំដោយលោក អនុសេនីយ៍ទោ ស៊្រុន បូរ៉ា នាយស្នាក់ការ បានចុះបង្រ្កាបករណី រថយន្ដដឹកឈើគ្មានច្បាប់អនុញ្ញាត ០១ គ្រឿង ម៉ាក IZUZU ពណ៌ស្លែ គ្មានស្លាកលេខ (អ្នកបើកបររត់គេចខ្លួនបាត់) ។
វត្ថុតាងដកហូតមានរថយន្ត ០១ គ្រឿង, ឈើអា (ប្រភេទលេខ២) ចំនួន ១.៧៦៤ ម៉ែត្រគូប។
បច្ចុប្បន្នវត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើអនុវត្តនីតិវិធីបន្ត ។