កែប៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តស្តីពីគ្រឿងញៀនខុសច្បាប់ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក អ៊ុក រិទ្ធិស័ក មេបញ្ជាការរងទទួលការងារស្រាវជ្រាវបង្រាបបទល្មើស និង មានការអញ្ជើញចូលរួមពីសំណាក់លោក នាយរងសេនាធិការ លោកប្រធានមន្ទីរស្តីទី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។