You are currently viewing វរសេនីយ៍ឯក ស៊ាង វណ្ណដន អញ្ជើញផ្សព្វផ្សាយ ផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន

វរសេនីយ៍ឯក ស៊ាង វណ្ណដន អញ្ជើញផ្សព្វផ្សាយ ផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយ ផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជា នាយសេនាធិការខេត្ត និងមានការអញ្ជើញចូលរួមពីលោកនាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។