ភ្នំពេញៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវ សារធាតុញៀន នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្របពេលកម្លាំងមូលដ្ឋានខណ្ឌដូនពេញកំពុងបំពេញបេសកកម្ម។
កម្លាំងមូលដ្ឋានខណ្ឌដូនពេញបានប្រាប់ភ្នាក់ងារ GRK News ថា កម្លាំងបានធ្វើការសាកសួរ ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះ ជាច្រើនលើក ច្រើនសារ អំពីសកកម្មភាពដែលជនសង្ស័យធ្លាប់ប្រពឹត្ត។ បន្ទាប់ពីធ្វើការសាកសួររួចជនសង្ស័យក៏បាន សារភាពថា ពួកគេតែងតែឆក់ទូរស័ព្ទ និងកាបូបក្នុងភូមិសាស្ត្រខណ្ឌដូនពេញនេះរាប់ភ្លេចមកហើយ ហើយពួកគេប្រកបរបរជួញដូរគ្រឿងញៀនទៀត ដោយមានគ្រឿងញៀនជាច្រើន នៅផ្ទះសំណាក់ ប៉េសេក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន៤១កញ្ចប់
០២.ទូរស័ព្ទដៃចំនួន០២គ្រឿង និងសំភារៈសំរាប់សេពមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ កំពុងសាកសួរបន្ត និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។