ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចូលរួមពិធីដង្ហែសព និងបូជាសព លោក វរសេនីយ៍ទោ ចាន់ រុក្ខា នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងបានពាំនាំនូវការផ្ដាំផ្ញើរំលែកមរណៈទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់ក្រុមគ្រួសារសព ក្នុងនោះបានប្រគល់បច្ច័យបុណ្យរបស់កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចំនួន ១,៤៧០,០០០,០៛ (ដប់បួនលានប្រាំពីរសែនរៀល)ដល់គ្រួសារសពផងដែរ។