ស្វាយរៀង÷ ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ជើញដាក់បិណ្ឌវេនទី០៣ នៅវត្តចំនួន ០៣គឺវត្តព្រៃធ្នង់, វត្តពោធិ៍ទន្ទឹម និង វត្តស្វាយរំពារ ស្ថិតនៅក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ តេយ្យទាន និងគ្រឿងឧបភោគបរិភោគមានអង្ករ ៣បាវ, មីម៉ាម៉ា ៣កេសធំ, ស្កសរ ១៥គីឡូក្រាម, ទឹកត្រី ១៥ យួរ, ប៊ីចេង ១៥ គីឡូក្រាម, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកបរិសុទ្ធ ១៥ កេស, ទឹកដោះគោ ៣ កេស, ទឹកក្រូច ១៥កេស, តែ ៦ ដុំ, ទៀន ៣ដុំ, ធូប ៣ដុំ, ត្រីខ ៣ កេស, នំធុង ៦ ធុង, ចានស្រាក់ ៣២ ស្រាក់, សាដក ៣២, គិតជាថវិកាចំនួន ៥,៥២២,៥០០ រៀល, បច្ច័យប្រគេនព្រះសង្ឃចំនួន ៣២អង្គ , បច្ច័យកសាងវត្តចំនួន ៦,០០០,០០០ រៀល សរុបថវិកាទាំងអស់ចំនួន ១៣,១២២,៥០០រៀល។