You are currently viewing វរសេនីយ៍ឯក ចាន់ ដា បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ៩ខែ

វរសេនីយ៍ឯក ចាន់ ដា បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ៩ខែ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០។ ពិធីនេះមានការចូលរួមពី មេបញ្ជាការរងទទួលជំនាញ នាយរងសេនាធិការ អនុប្រធានមន្ទីរ ការិយាល័យជំនាញ មេបញ្ជាការក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងជំនាញពាក់ព័ន្ធទាំងអស់។