You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ កនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី សាយ អាន

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ កនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី សាយ អាន

បាត់ដំបង៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ត្រី សាយ អាន នាយការិយាល័យ ព័ត៌មាន និង សន្តិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៣០ នាទីនៅមន្ទីរពេទ្យកេតុមាលាហើយសពត្រូវបានយកមកតម្កល់ធ្វើបុណ្យនៅគេហដ្ឋានស្ថិតនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក៏បាននាំថវិការបស់កងរាជអាវុធហត្ថខេត្តបាត់ដំបង ចំនួន១១,៩២៥,០០០រៀល ប្រគល់ជូនដល់គ្រួសារសពដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរផងដែរ។