You are currently viewing ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និងសោធននិវត្តន៍ ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា ចំនួន១០នាក់ ។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងផងដែរ។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម, មី០១កេស, ត្រីខ ១២កំប៉ុង, ទឹកបរិសុទ្ធ០២កេស, កន្សែងពោះគោ០១ និងថវិកាចំនួន១០០ដុល្លាផងដែរ។