ព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុក ឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងចុះបង្រ្កាបបាននៅចំណុចក្រុមទី៦ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។