You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែសីហា

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែសីហា

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា ទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ ដោយបានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្ដីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង ស្រុក កងវរអន្តរាគមន៍ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។ ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល។