You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកឃើញឈើចំនួន១០ដុំ ដែលជនមិនស្គាល់មុខបានទុកចោលនៅក្នុងចំការចន្ទី

កម្លាំងអាវុធហត្ថខេត្តរតនគិរី រុករកឃើញឈើចំនួន១០ដុំ ដែលជនមិនស្គាល់មុខបានទុកចោលនៅក្នុងចំការចន្ទី

រតនគិរី៖ កាលពីថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការស្រុក ចុះធ្វើការល្បាតរុករកឃើញឈើចំនួន១០ដុំ ដែលជនមិនស្គាល់មុខបានទុកចោលនៅក្នុងចំការចន្ទីស្ថិតក្នុងភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការសន្តិសុខ៧៨៧ ញ៉ាង រង់ចាំប្រគល់ជូនមន្ត្រីជំនាញ។