You are currently viewing លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា ចុះសួរសុខទុក្ខអាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថឆ្លងទន្លេ ចំនួន៥ គ្រួសារ

លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា ចុះសួរសុខទុក្ខអាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថឆ្លងទន្លេ ចំនួន៥ គ្រួសារ

កណ្តាល៖ ដោយបានការចង្អុលបង្ហាញនឹងទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក ឧត្តមសេនីយ៍មេបញ្ជាការ បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់អាវុធហត្ថមានជំងឺ និងគ្រួសារអាវុធហត្ថឆ្លងទន្លេ ចំនួន៥ គ្រួសាររួមមាន៖
១. លោក វរសេនីយ៍ត្រី ហេង ហាក់ នាយការិយាល័យ បញ្ជូនសារ មានជំងឺវះកាត់ភ្នែក ទទួលបានថវិកាចំនួន ១,៣៨៥,០០០៛ និងសម្ភារៈមួយចំនួន ស្ថិតនៅក្នុងសង្កាត់ ចាក់អង្រែ ខណ្ឌមានជ័យ ក្រុងភ្នំពេញ។
២.លោក អនុសេនីយ៍ត្រី សក្តិ កញ្ជនា ជំនួយការមូលដ្ធានស្រុកកណ្ដាលស្ទឹង មានជំងឺបាក់ឆ្អឹងដងកាំបិត ស្ថិតនៅក្នុងភូមិកំពុងទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ទទួលបានថវិកា ១,៦០៥,០០០៛ និងសម្ភារមួយចំនួន។

៣.គ្រួសារឆ្លងទន្លេ លោក ឌុក ឧត្តម មេបញ្ជាការរង មូលដ្ឋានស្រុកស្អាង ទទួលបានថវិកា ចំនួន១,៨៦៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ស្ថិតនៅភូមិ កោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៤. គ្រួសារឆ្លងទន្លេ លោក អនុសេនីយ៍ទោ ផុន កុម្ភៈ ជំនួយការមូលដ្ឋានក្រុងតាខ្មៅ ទទួលបាន១,៥៣៥,០០០ថវិកា រៀល និងសម្ភារៈមួយចំនួនទៀត ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ ។
៥.គ្រួសារឆ្លងទន្លេ លោក អនុសេនីយ៍ឯក រី ដូណា នាយការិយាល័យបុគ្គលិក ទទួលបានថវិកា ១,៤០៥,០០០រៀល និងសម្ភារៈមួយចំនួន ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំងប្រាំ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ អោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕