កណ្តាល៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់អាវុធហត្ថមានគ្រួសារបានទទួលមរណភាព និងទើបនឹងសម្រាលកូន ចំនួន០៣ គ្រួសាររួមមាន៖
១. លោក អនុសេនីយ៍ឯក អ៊ុក សារិន ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគៀនស្វាយ ដែលប្រពន្ធទទួលមរណភាព ទទួលបានថវិកាចំនួន ២,៩២០,០០០៛ និងសម្ភារៈមួយចំនួន ស្ថិតនៅក្នុងភូមិទួលក្របៅ ឃុំគគី ស្រុកគៀនស្វាយ ខេត្តកណ្តាល។
២. គ្រួសារឆ្លងទន្លេ លោក អនុសេនីយ៍ទោ អុន ណារុន ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគៀនស្វាយ ទទួលបានថវិកា ២,១៤៥,០០០៛ និងសម្ភារៈមួយចំនួន ស្ថិតនៅឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
៣. គ្រួសារឆ្លងទន្លេ លោក អនុសេនីយ៍ឯក កែម តិចស៊ុន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកគៀនស្វាយ ទទួលបានថវិកា ចំនួន១,៩៨០,០០០៛ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំងបី បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕