ព្រៃវែង៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ និងអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលលោកតែងតែយកចិត្តទុកដាក់ ចំពោះនាយ នាយរងកងរាជអាវុធហត្ថទាំងអស់។ ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភដល់យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ និងអាវុធហត្ថដល់អាយុចូលសោធន ទាំងអស់ដោយក្នុងម្នាក់ទទួលបាន ទឹកផ្លែឈើ ១កេស មីម៉ាម៉ា ១កេស ត្រីខ ១យូរ ជែលលាងដៃ ១ដប និងថវិកា ១០០.០០០ រៀលផងដែរ។