នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មានសារព័ត៌មានជាច្រើនបានចុះផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ ដែលបង្កឡើងដោយរថយន្តនិងម៉ូតូ ហើយបណ្តាលឱ្យមនុស្សស្លាប់។ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហីុ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានឱ្យបានជ្រាបថា លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពុំមានបេសកកម្មទៅខេត្តទេ គឺគាត់នៅធ្វើការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយរថយន្តដែលគ្រោះថ្នាក់ចរាចរណ៍នោះមិនមែនជារបស់គាត់ទេ។ សូមបញ្ជាក់ថា លោក ស័ន សម្បត្តិ ដែលសារព័ត៌មានចុះផ្សាយនោះមិនមានឈ្មោះក្នុងក្របខណ្ឌ កងរាជអាវុធហត្ថទេ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។ សូមអរគុណ!