ក្រចេះ៖ នៅវេលាម៉ោង១៣ និង៤០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយបានឃាត់ជនសង្ស័យចំនួន០១នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងតាមនីតិវិធី។