You are currently viewing អាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

អាវុធហត្ថខេត្តមណ្ឌលគិរី បញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងខេត្ត

មណ្ឌលគិរី៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាររង ម៉ម វណ្ណដា កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ខេត្តមណ្ឌលគិរីបានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ក្លើម ធិន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិជ្រៃសែន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សុទ្ធ បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិដើមស្រល់ ក្រុងសែនមនោរម្យ ក្នុងបទល្មើសជាក់ស្តែង ប្រើហិង្សាដោយចេតនា និងធ្វើអោយខូចខាតដោយចេតនា ។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងតាមនីតិវិធី។